អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេ

កម្មវិធីគ្រេបស៊ីដ

STUDENT APP


រៀនសារឡើងវិញប្រកបដោយភាពរីករាយ៖

រៀនសារឡើងវិញដោយការមើល និង ការអនុវត្ត (REP) វាជាគោលដៅមួយសម្រាប់កម្មវិធីនេះ


ការមើល និងការអនុវត្តរៀនឡើងវិញម្តងទៀតនូវពាក្យ ព្យាង្គ និងឃ្លាភាសាអង់គ្លេសសំខាន់ៗ គឺចាំបាច់នៅពេលរៀនភាសា។ REP ផ្ដល់ឱ្យសិស្សនូវការអនុវត្តក្រៅម៉ោងសិក្សា ដើម្បីធានាបាននូវរីកលូតលាស់នៃការរៀនសូត្រជាបន្តបន្ទាប់។ REP ត្រូវបានរៀបចំឡើងដើម្បីជំរុញការសិក្សាក៏ដូចជាចំណាប់អារម្មណ៍របស់សិស្សក្នុងការរៀនសូត្រ។

REP គឺ៖
  • អត្ថបទ មានភាពរីករាយ និងច្នៃប្រឌិត ដែលធ្វើឱ្យអ្នកសិក្សាមានការចូលរួម និងអនុវត្ត
  • ការអនុវត្តដែលត្រូវបានរៀបចំឡើង ក្នុងល្បឿនដ៏ងាយស្រួលសម្រាប់សិស្ស
  • អត្ថបទស្របជាមួយនឹងការសិក្សានៅក្នុងថ្នាក់ ដើម្បីរក្សាទំនុកចិត្ត និងចំណាប់អារម្មណ៍ជាវិជ្ជមាន
  • ត្រូវបានរចនាឡើងដើម្បីពង្រឹងសមត្ថភាពសន្ទនាដោយរួមបញ្ចូលទាំងការអនុវត្តជំនាញនិយាយ និងស្តាប់

កម្មវិធីគ្រេបស៊ីដ Student App គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ

សិស្សដែលប្រើប្រាស់កម្មវិធីគ្រេបស៊ីដអនុវត្តរៀនសារឡើងវិញដោយការមើល និង ការអនុវត្តផ្ទាល់ REP (Repeated Exposure and Practice) ដោយប្រើកម្មវិធី Student App ធ្វើជាដៃគូ។ កម្មវិធី Student App ជួយបំពេញបន្ថែមការរៀនភាសាអង់គ្លេសនៅក្នុងថ្នាក់រៀន ជាមួយនឹងការមើល និងការអនុវត្តឡើងវិញនៅខាងក្រៅថ្នាក់រៀន។ ជាមួយនឹងកម្មវិធី Student App សិស្សអាចអនុវត្តប្រើគំនិតជាភាសាអង់គ្លេសគ្រប់ពេលវេលា ហើយវាក៏អាចជួយអោយសិស្សពិនិត្យ និងរៀនសារឡើងវិញមេរៀនរបស់ពួកគេ ហើយវាក៏មានឧបករណ៏សម្រាប់ជួយគ្រប់គ្រងពេលវេលាដែលគេប្រើប្រាស់នៅលើកញ្ចក់ទូរសព្ទ ឬ Tablet។ បន្ទាប់ពីមេរៀននីមួយៗ សិស្សត្រូវបានសួរថា "បង្ហាញអ្វីដែលអ្នកដឹង" (Show What You Know) ដើម្បីវាស់ស្ទង់ការយល់ដឹងរបស់ពួកគេតាមវិធីសប្បាយរីករាយ និងជំរុញទឹកចិត្ត។

អាចទាញយកពី Apple Store និង Google Play Stores កម្មវិធី GrapeSEED Student App រួមមានលក្ខណៈពិសេសដូចខាងក្រោម៖


កម្រងវីឌីអូសម្រាប់ REP
កម្រងវីឌីអូ (Playlists) បង្ហាញអត្ថបទតាមលំដាប់លំដោយដែលត្រូវគ្នាទៅនឹងអ្វីដែលសិស្សបានរៀននៅក្នុងថ្នាក់រៀន។ តាមរយៈកម្រងវីឌីអូទាំងនេះ សិស្សអាច៖

  • សិស្សអាចមើល រឿងនិទាន បទចម្រៀង សកម្មភាព ហើយពួកគេក៏អាចប្រើប្រាស់ឧបករណ៏ផ្សេងៗដែលពួកគេធ្លាប់ស្គាល់ ដើម្បីរក្សាការចូលរួមបានល្អប្រសើរ


  • ក្នុង១កម្រង​វីឌីអូមានរយៈពេល ២០ នាទី


  • ទទួលបានរង្វាន់លើកទឹកចិត្តដូចជា មេដាយ និងល្បែងផ្គុំរូបកម្សាន្ត នៅពេលពួកគេបញ្ចប់ការអនុវត្តផ្ទាល់របស់ពួកគេ។


Talk Time


លក្ខណៈពិសេស Talk Time ផ្តល់ជូននូវការអនុវត្តការសន្ទនាដែលណែនាំដោយ AI ប្រកបដោយភាពងាយស្រួល ដោយមានដៃគូសន្ទនាឌីជីថលដ៏រួសរាយ ដែលជាតួអង្គម្នាក់ដ៏គួរឲ្យស្រឡាញ់ក្នុងចំណោមតួអង្គជាច្រើននាក់ទៀតរបស់គ្រេបស៊ីដ។ Talk Time ជួយឱ្យសិស្សទទួលបាននូវ៖


  • ទំនាក់ទំនងជាមួយដៃគូសន្ទនា AI ក្នុងលក្ខណៈរួសរាយរាក់ទាក់ និងមានលក្ខណះសមរម្យ


  • អនុវត្តការនិយាយក្នុងបរិយាកាសដែលមានផាសុកភាព និងសុវត្ថិភាព


  • ទទួលបានការយល់ដឹងអំពីគោលគំនិតភាសារសំខាន់ៗដែលមាននៅក្នុងមេរៀននីមួយៗ


  • ទទួលបានបទពិសោធន៍ពីរបៀបឆ្លើយតបរបស់ពួកគេ ដើម្បីកំណត់ទិសដៅនៃការសន្ទនា

បណ្ណាល័យមាតិកា

(Content Library)


បណ្ណាល័យគឺជាកន្លែងផ្ទុកមាតិកាដែលមានសម្លេង និង វីឌីអូ បែបឌីជីថលទាំងអស់សម្រាប់ប្រើប្រាស់ក្នុងថ្នាក់រៀន។ សិស្សានុសិស្សអាច៖


  • ស្តាប់ ឬមើលមាតិកា REP បានគ្រប់ពេលវេលា គ្រប់ទីកន្លែង


  • ចាក់ឡើងវិញ (replay), ផ្អាក (pause), សារទៅមុខលឿន (fast forward), ឬត្រឡប់ក្រោយ (rewind) នូវមាតិកាណាមួយក្នុងបណ្ណាល័យ


  • ពិនិត្យមើលមាតិកាដែលពួកគេចូលចិត្ត ដើម្បីពង្រឹងការសិក្សា



ការសិក្សា និងការលេង៖ ប្របាច់បញ្ចូលគ្នាដើម្បីផ្តល់ភាពរីកចម្រើនដល់សិស្សពេញ១ជីវិត

កម្មវិធីគ្រេបស៊ីដ Student App ដំណើរការបានល្អ ព្រោះវាបានប្រើប្រាស់វិធីសាស្រ្ត REP យ៉ាងខ្លាំង និងមានលក្ខណៈពិសេសថ្មីៗ ទាក់ទាញ និងសម្ភារៈដែលសមស្របតាមអាយុ ដែលត្រូវគ្នានឹងសិស្សតូចៗរបស់គ្រេបស៊ីដ។ បទពិសោធន៍ជាងហាសិបឆ្នាំរបស់យើងបានបញ្ជាក់ថា៖

  • សិស្សានុសិស្សនៅតែបន្តចូលរួមជាមួយអត្ថបទដែលរីករាយ និងបែបកម្សាន្ត
  • ការលាយបញ្ចូលគ្នានៃអត្ថបទដែលមានសម្លេង និងវីដេអូ បង្កើនការយល់ដឹង និងការសិក្សាពេញ១ជីវិត
  • ការប្រើប្រាស់រឿងរបស់គ្រេបស៊ីដចម្រៀង ប័ណ្ណរូបភាពបង្រៀនពាក្យ និងឧបករណ៏ផ្សេងៗទៀត នាំឱ្យកុមាររៀននិយាយភាសាអង់គ្លេសបានជោគជ័យ
  • កុមារនឹងការទទួលបានរង្វាន់នៅពេលពួករៀនបានកាន់តែច្រើន


កម្មវិធីជំនួយឌីជីថល សម្រាប់អ្នកអប់រំ សិស្ស និងក្រុមគ្រួសារ

GrapeSEED PORTAL


ការរៀនផ្ទាល់ដោយផ្តល់ជូនតាមរយះ បច្ចេកវិទ្យាបន្ទប់រៀនឌីជីថល

GrapeSEED Nexus


ស្តង់ដារខ្ពស់សម្រាប់ការរៀនពីចម្ងាយ

GrapeSEED Connect