ស្តង់ដារខ្ពស់សម្រាប់ការរៀនពីចម្ងាយ
GrapeSEED CONNECT
វាគឺជាថ្នាក់រៀនអនឡាញដែលងាយស្រួលប្រើ ហើយដំណើរការក្នុងពេលជាក់ស្តែង។
GrapeSEED Connect គឺជាកម្មវិធីអនឡាញប្រើប្រាស់វីដេអូ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអោយគ្រូ និងសិស្សគ្រេបស៊ីដអាចជួបជុំគ្នាពីចម្ងាយ ពីទីកន្លែងផ្សេងៗគ្នា ក្នុងពេលតែមួយ។ GrapeSEED Connect ជួយរក្សាមេរៀនគ្រេបស៊ីដឱ្យដំណើរការបន្ត ទោះបីជាគ្រូ និងសិស្សមិនអាចនៅជាមួយគ្នាក្នុងថ្នាក់រៀនតែមួយក៏ដោយ។
គ្រូបង្រៀន និងសិស្សភ្ជាប់ទំនាក់ទំនងគ្នាតាមអនឡាញ នៅក្នុងថ្នាក់រៀនផ្សាយផ្ទាល់ ដោយមិនត្រូវបានរំខានដូចថ្នាក់ដែលរៀនផ្ទាល់ឡើយ។ ហើយការចូលរៀនតាមអនឡាញមិនចាំបាច់ធ្វើឱ្យសិស្សមានអារម្មណ៍ឯកោនោះទេ៖
- សិស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃថ្នាក់រៀនពិតប្រាកដ ហើយថែមទាំងអាចក្លាយជាមិត្តល្អនៅក្នុង GrapeSEED Connect អនឡាញ ទៀតផង។
- គ្រូបង្រៀនអាចសាកល្បងវិធីផ្សេងៗគ្នាក្នុងការបង្ហាញមេរៀន ដើម្បីមើលថាតើវិធីណាដែលធ្វើឱ្យសិស្សចាប់អារម្មណ៍បំផុត និងជួយពួកគេរៀនបានល្អបំផុត។
- ការរៀនតាមអនឡាញធ្វើឱ្យគ្រូបង្រៀនកាន់តែងាយស្រួលក្នុងការគាំទ្រសិស្សទាំងអស់ និងផ្តល់ការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គលដល់ពួកគេដោយសមស្របជាងមុន ពីព្រោះពួកគេមិនចាំបាច់ដោះស្រាយបញ្ហាដូចជាកាលវិភាគដ៏តឹងរ៉ឹងរបស់ឡានក្រុង ឬសកម្មភាពថ្ងៃសិក្សាធម្មតាផ្សេងទៀត ដែលអាចកាត់បន្ថយពេលវេលាដែលគ្រូ និងសិស្សអាចចំណាយពេលជាមួយគ្នាបាននោះទេ។



